
អាជ្ញាធរអនុញ្ញាតឱ្យប្រារព្ធទិវាពលកម្មអន្តរជាតិ១ឧសភានៅសួនច្បារជិតវត្តភ្នំ តាមសំណើក្រុមសហជីព
សាលារាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសហជីពរៀបចំប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា នាថ្ងៃអាទិត្យស្អែកនេះ ដោយមានអ្នកចូលរួមចំនួនជិត ១ ០០០នាក់ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬCDC ជិតវត្តភ្នំ។