
មានការប៉ះទង្គិចគ្នានៅទីក្រុងសៀងហៃ ខណៈបាតុកម្មប្រឆាំងនឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ បានផ្ទុះឡើងនៅក្នុងប្រទេសចិន
បាតុករ និងនគរបាលរាប់រយនាក់បានប៉ះទង្គិចគ្នាក្នុងទីក្រុងសៀងហៃ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ខណៈការតវ៉ាជុំវិញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹងរបស់ប្រទេសចិន បានផ្ទុះកាន់តែខ្លាំងឡើងនៅថ្ងៃទីបី ហើយបានរាលដាលដល់ទីក្រុងជាច្រើន បន្ទាប់មានអគ្គិភ័យដ៏សន្ធោសន្ធៅនៅភាគខាងលិចប្រទេសចិន។