
អ្នករាយការណ៍ពិសេស UN លើកឡើងពីការគាបសង្កត់ផ្នែកនយោបាយនៅកម្ពុជាក្នុងសម័យប្រជុំនៅទីក្រុងហ្សឺណែវ
អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើងពីការព្រួយបារម្ភអំពីការបោះឆ្នោតជាតិនាពេលខាងមុខរបស់កម្ពុជា ដោយក្នុងនោះ លោកក៏បានរំលឹកពីការរំលាយគណបក្សប្រឆាំងដោយអយុត្តិធម៌ និងការកាត់ទោសទ្រង់ទ្រាយធំលើក្រុមបក្សប្រឆាំងដែលកំពុងបន្តធ្វើផងដែរ។