
សង្កាត់១០នៅភ្នំពេញ និងឃុំ៣នៅខេត្តកណ្ដាល បានប៉ះពាល់ដោយជំនន់ស្ទឹងព្រែកត្នោត
អាជ្ញាធរបានឱ្យដឹងថា សង្កាត់ចំនួន១០ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ និងឃុំចំនួន៣ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបានរងផលប៉ះពាល់ដោយជំនន់ទឹកស្ទឹងព្រែកត្នោតនៅរដូវប្រាំងនេះ។
អាជ្ញាធរបានឱ្យដឹងថា សង្កាត់ចំនួន១០ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ និងឃុំចំនួន៣ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបានរងផលប៉ះពាល់ដោយជំនន់ទឹកស្ទឹងព្រែកត្នោតនៅរដូវប្រាំងនេះ។
ប្រជាពលរដ្ឋជិត ១០០គ្រួសារ រស់នៅក្បែរក្រុងតាខ្មៅ ខេត្តកណ្ដាល បច្ចុប្បន្នកំពុងតែប្រឈមនឹងការបណ្ដេញចេញ ខណៈអាជ្ញាធរគ្រោងស្ដារឡើងវិញនូវទឹកស្ទឹងកខ្វក់ដែលស្ថិតនៅក្នុងតំបន់ពួកគេរស់នៅ ក្រោមគម្រោងរបស់ក្រុមហ៊ុនអចលនទ្រព្យឯកជនមួយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាត់ឆ្វៀលដីតំបន់៣ នៅបឹងទន្លេសាប ជូនប្រជាពលរដ្ឋឱ្យបានមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
យោងតាមអង្គការសិទ្ធិមនុស្ស Minority Rights Group International បានឱ្យដឹងថា ជនជាតិវៀតណាមនៅក្នុងប្រទេសកម្ពុជាត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល៤សែននាក់ ដែលក្នុងនោះភាគច្រើនគ្មានសិទ្ធិជាពលរដ្ឋ និងមិនអាចក្លាយជាម្ចាស់កម្មសិទ្ធិ ឬទទួលបានសេវាសាធារណៈអ្វីឡើយ។
សមាគមចំនួន២ ដែលធ្វើការពាក់ព័ន្ធនឹងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកម្ចី អះអាងថា សមាជិករបស់ខ្លួននឹងផ្ដល់ការយោគយល់និងអនុគ្រោះចំពោះអតិថិជនដែលរងផលប៉ះពាល់ជាក់ស្ដែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ ខណៈនឹងពិនិត្យលទ្ធភាពបន្ធូរបន្ថយការប្រាក់ លើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានារបស់អតិថិជន។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ យោគយល់ និងអនុគ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ តាមរយៈការពន្យារពេល ឬបន្ធូរបន្ថយអត្រាការប្រាក់។
អាជ្ញាធរបានឱ្យដឹងថា ទឹកជំនន់ធ្ងន់ធ្ងរនៅខេត្តបន្ទាយមានជ័យ បានប៉ះពាល់ដំណាំស្រូវប្រមាណ៣៦ ០០០ហិកតា និងដំឡូងមី ៣ ០០០ហិកតា ហើយប្រជាពលរដ្ឋជាង៣០០នាក់ត្រូវបានពស់ចឹក។
អាជ្ញាធរបានប្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងព្រែកត្នោតឱ្យមានការប្រុងប្រយ័ត្ន ខណៈកម្ពស់ទឹកកើនឡើង ហើយទ្វារទឹកខាងលើត្រូវបានបើកដើម្បីរំដោះសម្ពាធទឹក រីឯក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេល៣ទៅ៥ថ្ងៃខាងមុខ។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ឥទ្ធិពលព្យុះណូរុ នឹងធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅអាងទន្លេមេគង្គ ដែលធ្វើឱ្យកម្រិតទឹកទន្លេមេគង្គ និងទឹកទន្លេសេកុង ហក់ឡើងក្នុងរយៈពេល៣ទៅ៥ថ្ងៃខាងមុខនេះ ប៉ុន្តែមិនទាន់ដល់កម្រិតឱ្យមានការប្រុងប្រយ័ត្ននៅឡើយ។
រដ្ឋាភិបាលវៀតណាម នៅថ្ងៃពុធនេះ បានធ្វើការក្រើនរំឭកដល់ពលរដ្ឋរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ទាក់ទងនឹងហានិភ័យពីទឹកជំនន់ និងការរអិលបាក់ដីដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង ដែលបង្កឡើងដោយព្យុះទីហ្វុងណូរុ (Noru)។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម