
កីឡាករថៃប្រាប់ហេតុផលសន្លប់ក្រោមដៃ សូត្រ ប៊ុនធី
ការប្រកួតអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យទី១ ខែឧសភា គេកត់សម្គាល់ឃើញថា កីឡាករថៃដែលឡើងប្រកួតជាមួយកីឡាករកម្ពុជា សូត្រ ប៊ុនធី គឺមានសមត្ថភាពល្អយ៉ាងខ្លាំង។ ប៉ុន្តែចុងក្រោយគេបែរជាភ្លាត់ឲ្យសន្លប់មិនគួរឲ្យជឿក្រោមដៃរបស់កីឡាករកម្ពុជារូបនេះក្នុងទឹកទី២។