
រដ្ឋាភិបាលសម្រេចលើកលែងពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិយានជំនិះមួយចំនួន
រដ្ឋាភិបាលបានសម្រេចលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះមួយចំនួន រួមមានទោចក្រយានយន្តនិងត្រីចក្រយានយន្តគ្រប់ប្រភេទជាដើម ដែលរដ្ឋាភិបាលអះអាងថានឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានមួយកម្រិត។