រយៈពេល២០ថ្ងៃមានអ្នកប្រកាសទ្រព្យសម្បត្តិនៅACUបានជាង១៤០០០នាក់
អង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសថា គិតត្រឹមថ្ងៃទី២០ខែមករាឆ្នាំ២០១៧ មានអ្នកប្រកាសទ្រព្យសម្បត្តិបានចំនួនជាង ១៤០០០នាក់ ខណៈរយៈពេលនៃការប្រកាសនេះ នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ។ សេចក្តីប្រកាសរបស់អង្គភាប្រឆាំងអំពើពុករលួយ(ACU) ចេញផ្សាយនៅថ្ងៃទី២០ខែមករាម្សិលមិញបានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២០ខែមករា មានអ្នកប្រកាសទ្រព្យសម្បត្តិបានចំនួន១៤ ៦៧១រូប។