
ធនាគារពិភពលោកផ្ដល់ហិរញ្ញប្បទានជាង២៧០លានដុល្លារ ជួយកម្ពុជាស្ដារសេដ្ឋកិច្ចនិងពង្រឹងភាពធន់
ធនាគារពិភពលោក ផ្ដល់ហិរញ្ញប្បទាននូវទឹកប្រាក់ចំនួន២៧៤លានដុល្លារអាមេរិក សម្រាប់ជួយដល់កម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចឱ្យងើបឡើងវិញ និងពង្រឹងភាពធន់យូរអង្វែង ក្រោយកម្ពុជារងការប៉ះទង្គិចពីវិបត្តិកូវីដ-១៩។