
ADB ផ្ដល់ប្រាក់កម្ចីនិងជំនួយឥតសំណងជាង ៣៦០លានដុល្លារ ដល់កម្ពុជាសម្រាប់វិស័យចំនួន៦
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់ប្រាក់កម្ចី និងជំនួយឥតសំណង មានតម្លៃសរុប ៣៦១,៤លានដុល្លារ ដល់កម្ពុជា ដើម្បីជំរុញទៅលើការអប់រំផ្នែកវិទ្យាសាស្ត្រ ពង្រីកសេវាថែទាំសុខភាពនៅតាមតំបន់ព្រំដែន គាំទ្រដល់ការចិញ្ចឹមសត្វដោយឆ្លាតវៃ និងវិស័យមួយចំនួនទៀត។