
សកម្មភាពធម្មយាត្រាផ្សាភ្ជាប់ទៅនឹងការថែរក្សាព្រៃឈើនៅខេត្តកំពង់ធំមិនគួរត្រូវបានរារាំង
មន្រ្តីអង្គការក្រៅរដ្ឋាភិបាលចំនួន២ ដែលសកម្មក្នុងការឃ្លាំមើលសិទ្ធិមនុស្សនិងធនធានធម្មជាតិលើកឡើងថា សកម្មភាពហែក្បួនធ្វើធម្មយាត្រាពីសំណាក់ព្រះសង្ឃ និងក្រុមយុវជន ដើម្បីផ្សព្វផ្សាយអំពីព្រះធម៌ដោយផ្សាភ្ជាប់ទៅនឹងការថែរក្សាធនធានធម្មជាតិនៅតំបន់ ព្រៃសហគមន៍ក្បាលខ្លា ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ មិនគួរត្រូវបានរារាំងឡើយ ហើយការហាមឃាត់ណាមួយ គឺជាការរំលោភសិទ្ធិប្រជាពលរដ្ឋ។