
ធនាគារពិភពលោក ថាគោលដៅលុបបំបាត់ភាពក្រីក្រនៅត្រឹមឆ្នាំ២០៣០ ទំនងជាមិនអាចសម្រេចបានឡើយ
ធនាគារពិភពលោក បានលើកឡើងនៅក្នុងរបាយការណ៍ថ្មីមួយដែលចេញផ្សាយ កាលពីថ្ងៃពុធម្សិលមិញថា ដោយសារបញ្ហាជំងឺកូវីដ-១៩ និងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ពិភពលោកទំនងជាមិនអាចសម្រេចបាននូវគោលដៅរយៈពេលវែង ក្នុងការលុបបំបាត់ភាពក្រីក្រនៅត្រឹមឆ្នាំ២០៣០ឡើយ។