
តុលាការកោះហៅ ធី សុវណ្ណថា និង ខុម ចាន់តារាទី ហៅស្រីមុំ ចូលបំភ្លឺនៅសប្ដាហ៍ក្រោយ
សាលាដំបូងរាជធានីភ្នំពេញកោះហៅកញ្ញា ធី សុវណ្ណថា ដែលមានឈ្មោះល្បីលើប្រព័ន្ធសង្គមហ្វេសប៊ុក និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ឲ្យចូលបំភ្លឺ និងសាកសួរនៅសប្ដាហ៍ក្រោយពាក់ព័ន្ធនឹងបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ពីករណីបរិហារកេរ្តិ៍។