មនុស្សយ៉ាងហោចណាស់ ៦៨នាក់ បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅប្រទេសនេប៉ាល់
យ៉ាងហោចណាស់ មានមនុស្សចំនួន ៦៨នាក់ បានស្លាប់បន្ទាប់ពីករណីជើងហោះហើរក្នុងស្រុកមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines បានធ្លាក់នៅទីក្រុង Pokhara ក្នុងប្រទេសនេប៉ាល់ កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលនេះគឺជាហេតុការណ៍ធ្លាក់យន្តហោះដ៏អាក្រក់បំផុតមួយក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយក្នុងប្រទេសមួយនេះ។