
អត្ថបទទស្សនៈ៖ ការវិនិច្ឆយមេដឹកនាំល្អតាមរយៈចេតនា មធ្យោបាយ និងលទ្ធផល
ដោយសង្កេតឃើញជាទូទៅ គេនាំគ្នាវិនិច្ឆយគុណសម្បត្តិនិងគុណវិបត្តិរបស់មេដឹកនាំនយោបាយដោយផ្អែកលើ “ក្រមសីលធម៌” ដោយមនុស្សមួយក្រុម ឬក៏ “ប្រសិទ្ធភាព” ដោយមនុស្សមួយក្រុមទៀត។ យោងតាមទ្រឹស្តីមគ្គទេសក៍នយោបាយ (political leadership theory) គេទទួលយកការច្របាច់បញ្ចូលនៃន័យទាំងពីរ (“ក្រមសីលធម៌” និង ”ប្រសិទ្ធភាព”) ដើម្បីវិនិច្ឆយមេដឹកនាំល្អ។