
តុលាការបន្តសួរដេញដោលមន្ត្រីនគរបាលជុំវិញការប្រមូលភស្តុតាងដាក់បន្ទុកអ្នកគាំទ្រនិងសកម្មជនបក្សប្រឆាំង
សាលាដំបូងរាជធានីភ្នំពេញ បន្តបើកសវនាការដោយសួរដេញដោលមន្ត្រីនគរបាលប្រឆាំងភេរវកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ ក្នុងសំណុំរឿង«ញុះញង់» និង «រួមគំនិតក្បត់» ដែលមានជនជាប់ចោទជាអ្នកគាំទ្រ និងសកម្មជនគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ។