នាយគ្រឿន និងផលិតករសុំឲ្យក្រសួងវប្បធម៌យោគយល់
តបនឹងប្រតិកម្មរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជុំវិញពាក្យសម្ដីរបស់នាយគ្រឿន ដែលត្រូវគេស្រង់យកទៅចុះផ្សាយធ្វើឲ្យក្រសួងក្ដៅស្លឹកត្រចៀកនោះ ទាំងសាមីខ្លួន និងចាងហ្វាងផលិតកម្ម បានធ្វើការបញ្ជាក់ជាច្រើនក្នុងន័យបញ្ចប់ចម្រូងចម្រាស់ដែលត្រូវគេមើលឃើញថា បណ្ដាលមកពីក្រុមផលិត និងអ្នកជំនាញភាពយន្តរបស់ក្រសួងធ្វើការមិនទាន់យល់ចិត្តគ្នា។ ភាគីអ្នកឆ្លើយតបក៏បានព្យាយាមពន្យល់ពីផលវិបាក ដើម្បីឲ្យក្រសួងវប្បធម៌មានការយោគយល់ពាក់ព័ន្ធនឹងបញ្ហាដែលបានចោទឡើងនោះផងដែរ។