
លោក ហ៊ុន សែន ថាលិខិតរបស់ព្រឹទ្ធសភាអាមេរិកមានអត្ថន័យ”ជេរ”រូបលោក
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះបានថ្លែងរិះគន់លិខិតរបស់ព្រឹទ្ធសភាអាមេរិកដែលផ្ញើមករូបលោកស្តីពីបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ដោយលោកថាការបញ្ជូនលិខិតនោះទៅវិញ ដោយសារលិខិតនោះមានអត្ថន័យ”ជេរ”រូបលោក។
សមាជិកព្រឹទ្ធសភាអាមេរិក៧រូបមកពីគណបក្សប្រជាធិបតេយ្យ បានសរសេរលិខិតមួយច្បាប់ចុះថ្ងៃទី១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ ដោយអំពាវនាវឲ្យអនុញ្ញាតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី វិលចូលស្រុកវិញ ដោះលែងសកម្មជនសិទ្ធិមនុស្សនិងបង្ហាញក្តីបារម្ភលើបញ្ហាមួយចំនួនទៀត។