អង្គការឃ្លាំមើលការបោះឆ្នោតពីរធំៗខ្វះអ្នកសង្កេតការណ៍ក្នុងពេលបោះឆ្នោតដោយសាររងការគំរាមកំហែងនិងកង្វះជំនួយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៨ ខែមេសា បានចេញផ្សាយបញ្ជីឈ្មោះអ្នកសង្កេតការណ៍ដែលត្រូវសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ទោះជាយ៉ាងណា គេសង្កេតឃើញថា គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (Comfrel) ដែលជាអង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យមួយមានអ្នកសង្កេតការណ៍របស់ខ្លួនត្រឹមតែ២១នាក់ប៉ុណ្ណោះ។