
លោក ហ៊ុន សែន បន្ទោសរដ្ឋមន្ត្រីក្រោមឱវាទ ករណីមិនឲ្យសិស្សនិន្ទេស Dនិង E ប្រឡងពេទ្យ
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្តីបន្ទោសមន្ត្រីក្រោមឱវាទថា មិនអនុញាតឲ្យសិស្សជាប់បាក់ឌុបប្រឡងចូលសិក្សានៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយចាត់ទុកថា នាំការលំបាកដល់រូបលោក ក្រោយពីសិស្សស្នើសុំឲ្យជួយអន្តរាគមន៍ឲ្យបានចូលប្រឡង។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «អគារមិត្តភាពកម្ពុជា-កូរ៉េ» ដែលទើបកែលម្អថ្មី នាព្រឹកថ្ងៃនេះ លោក ហ៊ុន សែន ថ្លែងថា កន្លងមក សិស្ស ប្រឡង បាក់ឌុប បានផ្ញើសារទៅក្នុង ហ្វេសប៊ុក របស់លោកថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងមន្ត្រីមួយចំនួនទៀត ដែល មិន អនុញាត ឲ្យសិស្សជាប់និន្ទេស D និង E ប្រឡង ចូលរៀនសកលវិទ្យា ល័យវិទ្យាសាស្ត្រសុខាភិបាល នោះទេ។ ករណីនេះ លោកបន្ទោសរដ្ឋមន្ត្រីរូប នោះ ថា មានចេតនាទុក្ខបញ្ហា ឲ្យនាយករដ្ឋមន្ត្រីដោះស្រាយ និងបង្កការលំបាកដល់រូបលោក។ លោកថ្លែង បែបនេះថា៖ «ដាក់មក ទាំងអស់មក ឲ្យប្រឡងមក