
លោក នួន ជា ថាប៉ុល ពត ចាត់ទុកវៀតណាមជា”មិត្តមានទំនាស់”
ជនជាប់ចោទ លោក នួន ជា ដែលជាអតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា បានលើកឡើងថាបងធំ ទី១ លោក ប៉ុល ពត បានចាត់ទុកវៀតណាម”ជាមិត្តមានទំនាស់” តែមិនបានញុះញង់ឲ្យស្អប់វៀតណាម”ស៊ូពូជ”នោះទេ។លោកបានលើកឡើងបែបនេះនៅក្នុងសវនាការជំនុំជម្រះសំណុំរឿង០០២/២ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ជាការឆ្លើយតបនឹងសក្ខីកម្មរយៈពេល៣ថ្ងៃកន្លះរបស់អ្នកជំនាញបរទេសដែលបកស្រាយលើការសម្លាប់ជនជាតិចាមនិងវៀតណាម ។