
មន្ត្រីថា កម្ពុជាកំពុងបន្តការពារនិងអភិរក្សធនធានធម្មជាតិសម្រាប់ជាប្រយោជន៍មនុស្សជំនាន់ក្រោយ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន លើកឡើងថា កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការការពារនិងអភិរក្សធនធានធម្មជាតិបន្តទៀត ដោយធ្វើយ៉ាងណាត្រូវធានាឱ្យបាននូវនិរន្តរភាពនិងគុណភាពបរិស្ថាន ដោយថា ធនធានធម្មជាតិត្រូវបានថែរក្សាការពារយ៉ាងល្អសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិរាប់ជំនាន់។