ជនជាតិវៀតណាមជិត១០នាក់ត្រូវបានបញ្ជូនទៅតុលាការក្រោយនេសាទខុសច្បាប់នៅបឹងទន្លសាប
អាជ្ញាធរខាងត្បូងបឹងទន្លេសាប អះអាងថា មន្ត្រីជំនាញបានបញ្ជូនជនជាតិវៀតណាមជិត១០នាក់ទៅតុលាការ ក្រោយពួកគេបាននេសាទដោយខុសច្បាប់នៅបឹងទន្លេសាប។
អាជ្ញាធរខាងត្បូងបឹងទន្លេសាប អះអាងថា មន្ត្រីជំនាញបានបញ្ជូនជនជាតិវៀតណាមជិត១០នាក់ទៅតុលាការ ក្រោយពួកគេបាននេសាទដោយខុសច្បាប់នៅបឹងទន្លេសាប។
មន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញបានអះអាងថា អាជ្ញាធរអនុញ្ញាតឱ្យពលរដ្ឋរស់នៅលើទឹកក្នុងសង្កាត់ព្រែកព្នៅ អាចបន្តចិញ្ចឹមត្រីបានពី ២ទៅ ៣ឆ្នាំទៀតប៉ុណ្ណោះ មុននឹងត្រូវរុះរើចេញទៅរកមុខរបរផ្សេង ឬទៅរស់នៅកន្លែងផ្សេង។
ម្ចាស់កសិដ្ឋាននិងកសិករចិញ្ចឹមត្រីក្នុងស្រុកមួយចំនួនបានសម្រេចចិត្តផ្អាកលក់ត្រីឬចាប់ត្រីក្នុងស្រះលក់ជាបណ្ដោះអាសន្ន ដោយសារតម្លៃត្រីលក់ចេញទាបពេក ខណៈដើមទុនចំណាយលើការចិញ្ចឹមខ្ពស់។
សហគមន៍នេសាទខ្មែរ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ឲ្យដឹងថា អ្នកនេសាទខ្មែរពីររូបបានរងរបួស នៅយប់ថ្ងៃសៅរ៍ទី០៤ ខែមីនានេះ ដោយសារជនជាតិវៀតណាមបើកដេញបុក និងវាយនៅលើបឹងទន្លេសាប ។ អ្នកនេសាទខ្មែរនៅភូមិបណ្ដែតទី៥ លោក រី ទូច ប្រាប់វីអូឌីនៅថ្ងៃសៅរ៍នេះថា ប្រជានេសាទឈ្មោះ ស សំអុន និងម្នាក់ទៀត មិនស្គាល់ឈ្មោះ បានរងរបួសស្រាល ដោយសារអ្នកនេសាទជនជាតិវៀតណាមជាង ១០នាក់ បើកទូកដេញវាយពួកគេ កាលពីម៉ោង ១រំលងអាធ្រាត្រថ្ងៃទី០៤នេះ
អ្នកធ្វើការទាក់ទងនឹងជលផលបានសាទរចំពោះវិធានការរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានដាក់ចេញថ្មីនេះទាក់ទងនឹងការបង្ក្រាបបទល្មើសជលផល តែពួកគេបារម្ភថាមានប្រសិទ្ធិភាពតែមួយរយៈពេលខ្លី ។ កាលពីថ្ងៃទី២៨ ខែធ្នូកន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានថ្លែងថារាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារមួយដើម្បីបង្ក្រាបបទល្មើសនេសាទនៅក្នុងបឹងទន្លេសាប
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម