តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អេង ឆៃអ៊ាង កាលពីកន្លងទៅ​

មន្រ្តីជាន់ខ្ពស់បក្សប្រឆាំងម្នាក់ទៀតរងការព្រមានផ្សព្វផ្សាយរឿងអាស្រូវផ្ទាល់ខ្លួន

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិម្នាក់ទៀតរងការព្រមានផ្សព្វផ្សាយរឿងអាស្រូវផ្ទាល់ខ្លួនពីជនអនាមិក ខណៈ​គណបក្ស​ប្រឆាំងមួយនេះអះអាងថាខ្លួនកំពុងទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋមូលដ្ឋាន។ កាលពីថ្ងៃទី ៧ ខែមិនា តំណាងរាស្រ្តគណបក្សប្រឆាំង លោក អេង ឆៃអ៊ាង បានផ្សព្វផ្សាយ​នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថាលោកទទួលបាន​លិខិតមកដល់ផ្ទះមួយដែលព្រមានផ្សព្វផ្សាយរឿង​អាស្រូវរបស់លោកដូចរឿងអាស្រូវលោក កឹម សុខា បើលោកនៅតែព្យាយាមការពារនិង​បិទបាំងរឿង​អាស្រូវរបស់​លោកកឹម សុខា ទៀតនោះ។

អ្នកស្រាវជ្រាវថាបក្សប្រឆាំងកុំឆ្លើយតបនឹងសំឡេងដែលថាលោក​ កឹម សុខា មានស្នេហាលួចលាក់

អ្នកសិក្សាផ្នែកនយោបាយនិងការអភិវឌ្ឍសង្គមមួយចំនួនបានលើកឡើងប្រហាក់ប្រហែលគ្នាថាគណ​បក្ស​​​ប្រឆាំង​គួ​រក្សា​​​​ភាព​ស្ងៀមស្ងាត់ជាជាងឆ្លើយតបទៅនឹងការលួចបញ្ចេញខ្សែអាត់សំឡេងដែលអះអាង​ថាលោក កឹម សុខា ​មានស្នេហា​លួច​លាក់។​

លោក កឹម សុខា៖ យើងមិនត្រូវធ្វើតាមអារម្មណ៍ឬធ្វើអ្វីតាមតែគេចាក់ឲ្យយើងលោតនោះទេ

ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា ដែលកំពុង​ត្រូវបាន​ទម្លាយ​​រឿង​អាស្រូវ​ស្នេហា​ នៅថ្ងៃ​ព្រហស្បតិ៍នេះ បាន​សរសេរនៅលើហ្វេសប៊ុក​របស់​លោកថា”​យើងមិនត្រូវធ្វើតាមអារម្មណ៍ ឬ ធ្វើអ្វីតាមតែគេចាក់ឲ្យយើងលោតនោះទេ” និង​ត្រូវប្រកាន់​ខ្ជាប់នូវឃ្លាថា”កុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង”។​

លោកឧបនាយករដ្ឋមន្រ្តី ស ខេង

ក្រសួងមហាផ្ទៃថាមិនឃើញឯកសារស្នើសុំជួបសកម្មជនសង្រ្គោះជាតិ

ក្រសួងមហាផ្ទៃអះអាងថាមិនទាន់បានឃើញឯកសារដែលគណបក្សថ្មីមួយស្នើសុំជួបសួរសុខទុក្ខសកម្មជន​គណបក្សសង្រ្គោះជាតិនៅថ្ងៃទី២៣ខែកុម្ភៈនេះទេខណៈដល់ថ្ងៃកំណត់នៃការសុំសួរសុក្ខទុកនេះហើយ។

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីកន្លងទៅ

លោក សម រង្ស៊ី៖ មេ​ដឹក​នាំ​មិន​ព្រម​កែ​ខ្លួន​ ពេល​នោះ​ប្រទេស​នឹង​បាត់​ជំនួយ

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគេចពីការចាប់ខ្លួន បានលើកឡើងថាប្រទេសកម្ពុជានឹងប្រឈមការផ្តាច់ជំនួយ នៅក្នុងលក្ខខណ្ឌមួយដែលលោកថាប្រសិនបើ”មេដឹកនាំមិនព្រមកែខ្លួន”។

អនុប្រធានគណបក្ស​ប្រជាជនកម្ពុជា​ លោក ស ខេង និង​ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ចាប់ដៃគ្នា ក្រោយពីបញ្ចប់កិច្ចប្រជុំនៅល្ងាចថ្ងៃសុក្រនេះ

គណបក្ស​ទាំងពីរគ្រោង​​ជជែកពី​បញ្ហា​សកម្មជនបក្ស​ប្រឆាំង​ជាប់ឃុំខ្លួននៅកិច្ចប្រជុំលើកក្រោយ

នុប្រ​ធាន​គណបក្ស​ប្រ​​ជាជនកម្ពុជានិង​ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះ​ជាតិ នៅ​ល្ងាច​ថ្ងៃសុក្រនេះ​បាន​ជួបគ្នា​នៅ​វិមាន​រដ្ឋសភា ដោយ​មន្រ្តីអះអាង​ថា​ដើម្បី​បន្ត​ពង្រឹងវប្បធម៌​សន្ទនា​រវាងបក្ស​ទាំងពីរហើយ​​ការ​ចាប់ខ្លួន​​​សកម្ម​ជន​គណបក្សសង្គ្រោះ​ជាតិអាចនៅត្រូវ​ជជែក​នៅជំនួប​ពេល​ក្រោយ​។​

ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ទទួលស្វាគមន៍នាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន ពេល​ចូលរួមកិច្ចប្រជុំកំពូលអាមេេរិក-អាស៊ាន កាលពីថ្ងៃទី​១៥-១៦នៅរដ្ឋកាលីហ្វញ៉ាអាមេរិក(រូបថតពីហ្វេសប៊ុករបស់នាយករដ្ឋខ្មែរ)

លោក អូបាម៉ា រំឭកមេដឹកនាំប្រទេសសមាជិក អាស៊ានពីសេរីភាពអ្នកនយោបាយ​​បក្សប្រឆាំង

[:en]ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក បារ៉ាក់ អូបាម៉ា ​ឲ្យដឹង​ថា​លោកបាន​សង្កត់ធ្ងន់​ទៅមេដឹកនាំអាស៊ាន​​ទាំង​១០ប្រទេសថា​អ្នកនយោបាយបក្សប្រឆាំងមិនគួរត្រូវដាក់ពន្ធនាគារដោយសារការបញ្ចេញមតិរបស់​ពួកគេនោះទេ។​[:kh]ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក បារ៉ាក់ អូបាម៉ា ​ឲ្យដឹង​ថា​លោកបាន​សង្កត់ធ្ងន់​ទៅមេដឹកនាំអាស៊ាន​​​ទាំង​១០​ប្រទេស​ថា​អ្នកនយោបាយបក្សប្រឆាំងមិនគួរត្រូវដាក់ពន្ធនាគារដោយសារការបញ្ចេញមតិរបស់​ពួកគេនោះទេ។​[:]

ជំនួបរវាងគណបក្ស​សង្រ្គោះជាតិ​និង​គណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា IPU (រូបថតពីហ្វេសប៊ុក​លោក កឹម សុខា​)

បក្ស​ជំទាស់​ថាសហភាពអន្តរសភាIPUមក​កម្ពុជា​ស៊ើបអង្កេតករណីប្រើហិង្សាលើតំណាងរាស្ត្រ

គណបក្ស​ជំទាស់​អះអាងថាគណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា IPU បានមកប្រទេស​កម្ពុជាដើម្បីស៊ើបអង្កេត​ពីស្ថានការនយោបាយនៅកម្ពុជា ខណៈសមាជិកព្រឹទ្ធសភានិង​តំណាងរាស្ត្រគណបក្ស​ប្រឆំាងនៅរដ្ឋសភា​មួយចំនួនត្រូវ​បាន​ចាប់ដាក់ពន្ធនាគារនិងមួយចំនួន​ទៀតរងការ​ប្រើហិង្សា​ឲ្យ​រងរបួស​ធ្ងន់ កាលពីចុង​ឆ្នាំ២០១៥។

មេដឹកនាំបក្សប្រឆាំង​ប្រកាសជំហរជាថ្មី​កំណត់អាណត្តិនាយករដ្ឋមន្រ្តីត្រឹមតែពីរអាណត្តិ​

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានប្រកាស​ទៅកាន់អ្នកគាំទ្រ​ជាថ្មីថា​គណបក្ស​ប្រឆាំង​នឹង​កំណត់​​អាណត្តិ​​មេដឹកនាំប្រទេសត្រឹម​​តែ២អាណត្តិតែប៉ុណ្ណោះ ដោយ​​លោកចាត់ទុក​ការកំណត់នេះនឹង​មិន​ឲ្យ​អ្នក​ដឹក​នាំ​”​ដុះ​ស្លែ​”​។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ