
លិខិតមិត្តអ្នកអាន៖និស្សិតសរសេរសារពីបដិវត្តន៍ពណ៌ជាគ្រាប់បែកកំណត់ម៉ោង?
យុវជនខ្មែរជាទូទៅមិនដែលចាប់អារម្មណ៍សោះឡើយពីបដិវត្តន៍ពណ៌ឬថាមិនទាំងដឹងថាបដិវត្តន៍ពណ៌នោះជាអ្វីផង។ សូម្បីក្រោយពីរដ្ឋាភិបាលបាននាំយកបញ្ញត្តិបដិវត្តន៍ពណ៌នេះមកនិយាយក្នុងអង្គប្រជុំរបស់ខ្លួន បញ្ជាឲ្យត្រៀមទប់ស្កាត់បង្ក្រាបបដិវត្តន៍ពណ៌ ក៏ប្រហែលអ្នកក្រោមបង្គាប់ទាំងអស់នោះមិនច្បាស់ថាបដិវត្តន៍ពណ៌នោះជាអ្វីដូចគ្នា។