
ក្រសួងអប់រំគ្រោងបង្កើតបណ្ណាល័យនៅតាមសាលានិងសហគមន៍បន្ថែមទៀតដើម្បីលើកកម្ពស់ការអាន
ដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានិងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតគ្រោងរៀបចំឲ្យមានបណ្ណាល័យនិងបន្ទប់អានបន្ថែមនៅតាមសាលារៀននិងសហគមន៍ ដោយថាដើម្បីជំរុញឲ្យប្រជាជនកម្ពុជាមានទម្លាប់អានសៀវភៅដូចទៅនឹងប្រជាជននៅបណ្តាប្រទេសអភិវឌ្ឍន៍នានា។រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន ថ្លែងក្នុងវេទិកាជាតិអំណានលើកទី១នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅថ្ងៃសុក្រនេះថាតាមការស្រាវជ្រាវ ប្រជាពលរដ្ឋកម្ពុជាមិនទាន់មានទម្លាប់ល្អក្នុងការអានសៀវភៅនោះទេ ផ្ទុយពីប្រជាពលរដ្ឋរបស់ប្រទេសរីកចម្រើននានា។