
បទយកការណ៍៖ ជនពិការព្រួយបារម្ភពីជីវភាពគ្រួសារក្រោយហាមឃាត់មិនឲ្យច្រៀងតាមផ្លូវ
ក្រុមតន្ត្រីជនពិការបានទៅប្រគំនៅក្បែរស្តុបនិងផ្សារមួយចំនួននៅរាជធានីភ្នំពេញដើម្បីរៀបរាប់ពីជីវិតក្រលំបាកនិងទុក្ខសោកនានារបស់ខ្លួន។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមតន្ត្រីជនពិការបានសម្រេចយកទីតំាងសាធារណៈជាពិសេសនៅតំបន់ក្បែរស្តុបឬផ្សារ ដើម្បីច្រៀងប្រកបមុខរបរចិញ្ចឹមជីវិត។