ជនជាតិ​ដើមភាគតិចចារ៉ាយ​នៅ​រតនៈគិរី​ (ដោយ ហ៊ុន សិរីវឌ្ឍន៍)

បទយកការណ៍៖ ជនជាតិ​ដើមភាគតិចចារ៉ាយ​នៅ​រតនគិរី​បោះបង់​ប្រពៃ​ណី​ខ្លួនមួយ​ចំនួន​ក្រោយ​ពី​មាន​ជំនឿលើសាសនា​គ្រឹស្ត

ភូមិមួយនៅភាគឥសាននេះ​មាន​ប្រជា​ពលរដ្ឋ​ជន​​ជាតិ​ដើម​ភាគ​តិច​​ចារ៉ាយ​​ជាង​៣០០​គ្រួសារ​កំពុង​រស់​នៅ​ប្រករប​រដូច​ជា លក់​​​ដូរ ជុស​ជុល​ម៉ូតូ ជា​ដើម។ វា​មិន​ចម្លែក​ទេ​ដែល​ពួក​គាត់​មានមុខរបរបន្ថែម​ពីការ​ធ្វើ​ស្រែ​ចម្ការនិង​ប្រមាញ់​​សត្វជាលក្ខណៈ​ប្រពៃណីដូនតា។

ពិធីច្រត់ព្រះនង្គ័លបានប្រារព្ធឡើងយ៉ាងអធិកអធមនៅខាងមុខទីលានជល់ដំរី​​នៃ​ប្រាសាទអង្គរធំ (ដោយ បូ សាវី)

បទយកការណ៍៖ កសិករសង្ឃឹមថាភោគផលកសិកម្មនឹងបានល្អតាមប្រផ្នូលគោឧសភរាជ

នៅព្រឹកថ្ងៃអង្គារនេះ ពិធីច្រត់ព្រះនង្គ័លបានប្រារព្ធឡើងយ៉ាងអធិកអធមនៅខាងមុខទីលានជល់ដំរី​​នៃ​ប្រាសាទអង្គរធំ ក្រោមព្រះរាជធិបតី របស់សម្ដេចព្រះបរមនាថ ន​រោត្ដម សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​។

បទពិពណ៌នាស្តីពីប្រវត្តិបុណ្យវិសាខបូជា

ពិធីបុណ្យវិសាខបូជាគឺជាបុណ្យមួយដែលអ្នកប្រណិប័តន៍តាមឱវាទរបស់ព្រះពុទ្ធសាសនាប្រារព្ធ​ឡើងរៀងរាល់ថ្ងៃ១៥កើត ខែពិសាខតាំងពីយូរលង់ណាស់មកហើយ។ បុណ្យវិសាខបូជានេះត្រូវបាន​គេចាត់ទុកជាពិធីបុណ្យជាតិមួយដែលមាន​សារៈ​សំខាន់ក្នុងប្រទេសកម្ពុជា ជាពិសេសចូលរួមផ្ដល់​សុខ​សន្តិភាព​ដល់​កម្ពុជា។

អ្នក​ស្រី អូន ពៅ កំពុងកាន់ប៉ាន់ (ដោយ ទូច សុខា)

បទយកការណ៍៖ សិប្បកម្ម​ស្មូន​ខេត្តកំពង់​ឆ្នាំងផលិតរបស់មាន​គុណភាព ​តែមិន​សូវមានការគាំទ្រ

នៅចម្ងាយប្រហែលជា​៥ទៅ​៦គីឡូម៉ែត្រពី​ទីរួមខេត្តកំពង់ឆ្នាំង មានសិប្បកម្ម​មួយកន្លែងធ្វើសម្ភារប្រើប្រាស់​ក្នុងផ្ទះពី​ដីដុត។ សិប្បកម្មនេះបង្កើតឡើងដោយ​មូលនិធិ NIPPON ជប៉ុនកាលពីអំឡុងឆ្នាំ២០១០។

បទយកការណ៍៖ និស្សិតមួយចំនួនព្រួយបារម្ភពីឱកាស​​ការងារពេលបញ្ចប់ការសិក្សា

របាយការណ៍ស្ដីពីការវិភាគស្ថានភាពការងារយុវជនថ្នាក់ជាតិនិង​តំបន់របស់អង្គការកម្មវិធី​អភិវឌ្ឍន៍​ធនធានយុវជនឲ្យដឹងថាអត្រាយុវជនដែលគ្មានការងារធ្វើនៅកម្ពុជាមានគឺ២.៤ភាគរយ បើប្រៀប​ធៀបទៅនឹងយុវជនដែលគ្មានការងារធ្វើនៅលើពិភពលោកមានចំនួន១៣ភាគរយ។

អតីតអ្នកយកព័ត៌មាន​VOD លោក ឡាយ សាមាន

បទយកការណ៍៖ យុត្តិធម៌សម្រាប់អ្នកសារព័ត៌មានដែលត្រូវសន្តិសុខខណ្ឌវាយនៅឆ្ងាយដូច​ជើងមេឃ

ចាប់តាំងពីឆ្នាំ១៩៩៣មក អ្នកកាសែតចំនួន១៣នាក់ហើយត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមអ្នកកាសែតទាំង១៣នាក់នោះមានតែពីរករណីប៉ុណ្ណោះដែលជនសង្ស័យត្រូវបានកាត់ទោសដាក់ពន្ធនាគារ។

ភោជនីយដ្ឋាននិង​ហាងលក់គ្រឿងខ្លែម ស្រាបៀរ និង​ស៊ុប មួយនៅក្នុង​រាជធានីភ្នំពេញ​

បទយកការណ៍៖ ស្ត្រីនិងកុមារី​ប្រកបរបរចល័តតាមហាងព្រួយបារម្ភពីសុវត្ថិភាព

ប៉ុន្មានឆ្នាំចុងក្រោយនេះ គេកត់សំគាល់ថាអ្នកធ្វើជំនួញមួយចំនួនបានបើកភោជនីយដ្ឋាននិងហាងលក់គ្រឿងខ្លែម ស្រាបៀរ និងស៊ុប នៅក្នុងរាជធានីភ្នំពេញយ៉ាងច្រើកកុះករ។

បទយកការណ៍៖ យុវជនមួយក្រុមចង់ក្លាយជាអ្នកដឹកនាំនយោបាយ

បើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនប្រឹក្សាយោបល់មួយបានឲ្យដឹងថា យុវជននៅក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណជាង ៤លាននាក់ ហើយយុវជនប្រមាណជា៩៥ភាគរយ ចង់ចូលរួមក្នុងការបោះឆ្នោត។ ខណៈការសិក្សាស្រាវជ្រាវដដែលឲ្យដឹងថា មានយុវជនតិចតួចបំផុតប្រមាណជា៣ភាគរយ ដែលធ្លាប់ចូលរួមក្នុងបញ្ហានយោបាយ។

បទយកការណ៍៖ គ្រួសារសពអំពាវនាវឲ្យ​សមត្ថកិច្ចរកការពិតចំពោះការស្លាប់របស់​អ្នកស្រី ហួត​ សារ៉ាវឌី

កញ្ញា ជុង ហ្សាឌីណា កូន​ស្រី​ពៅ​របស់​អតីតតារាសម្តែង ហួត សារ៉ាវឌី និងសមាជិក​គ្រួសារដទៃទៀតបាននាំ​អ្នកសារព័ត៌មាន​វីអូឌីទៅកន្លែង​ដែល​សមត្ថកិច្ចនិងក្រុមគ្រួសារបាន​រកឃើញ​សាកសពអ្នកស្រី ហួត សារ៉ាវឌី និង​ស្វាមីរបស់គាត់ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​៩២លើ​ផ្លូវ​ជាតិ​លេខ​១​ក្នុងឃុំ​ប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

បទយកការណ៍៖ អ្នក​ជួលផ្ទះមួយចំនួន​ថាម្ចាស់ផ្ទះដំឡើងថ្លៃឈ្នួល​រំលោភច្បាប់

ប្រមុខរដ្ឋាភិបាលធ្លាប់​អះអាង​ថា​​កម្មករ​ប្រមាណ១៥០ ០០០​នាក់​​ បាន​ជួល​ផ្ទះគេដើម្បី​ស្នាក់​នៅ​ពេល​បំពេញ​ការងារ​ក្នុង​វិស័យ​​កាត់ដេរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ