បទយកការណ៍៖ ប្រវត្តិនៃពិធីពូនភ្នំខ្សាច់

ពិធីពូនភ្នំខ្សាច់នេះជាជំនឿបែបបុរាណមួយដែលត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធធ្វើឡើងនៅក្នុង​ថ្ងៃបុណ្យចូលឆ្នាំថ្មីនិងក្នុងពិធី​បុណ្យផ្សេងៗតាំងពីយូរលង់ណាស់មកហើយ។

បទយកការណ៍៖ អាជ្ញាធរ​ត្រៀមខ្លួន​ជាស្រេចសម្រាប់រក្សា​សន្តិសុខសណ្តាប់ធ្នាប់​ក្នុងពេល​ចូលឆ្នាំ

ថ្ងៃបុណ្យ​ចូលឆ្នាំប្រ​ពៃណីខ្មែរសម្រាប់​ឆ្នាំ​នេះមាន​រយៈពេល​៤​ថ្ងៃគឺចាប់ពីថ្ងៃទី​១៣ដល់​១៦ខែមេសា។ ក្នុង​រយៈពេល៤ថ្ងៃនៃថ្ងៃបុណ្យចូល​ឆ្នាំខ្មែរនេះ ប្រ​ជាពល​រដ្ឋ​ខ្មែរតែងតែងធ្វើ​ដំណើរកម្សាន្ត​នៅ​តាម​រមណី​យដ្ឋាន​នានាឬក៏​ធ្វើ​ដំណើ​រវិល​ទៅកាន់ស្រុក​កំណើត។

បទយកការណ៍​៖ ស្ត្រីរកស៊ី​​ផ្លូវ​ភេទ​​តាម​ដង​ផ្លូវ​មិន​សូវ​ហ៊ាន​រក​អន្តរាគមន៍​ពេល​រង​ការ​ធ្វើ​បាប

ក្នុង​វ័យ​៣០​ឆ្នាំ ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​ឈ្មោះ បុប្ផា​ ដែល​ជា​ឈ្មោះ​វីអូឌី​ដាក់​ឲ្យរៀបរាប់ឲ្យ​ដឹង​ពី​ជីវិត​របស់​អ្នកស្រី​ថា ដោយ​សារ​តែ​រៀន​បានតិចពុំ​សូវ​មាន​ចំណេះ អ្នកស្រី​​បាន​សម្រេច​ចិត្ត​ប្រកបមុខ​របរ​រកស៊ី​ផ្លូវ​ភេទ​នេះ​ដើម្បី​ចិញ្ចឹម​កូន​ប្រុស​អាយុ​៧​ឆ្នាំ​របស់​នាង​។

បទយកការណ៍៖ អាជីវករ​យកចំណីផ្លូវ​ធ្វើអាជីវកម្មម្តុំផ្សារដើមគ​​នាំឲ្យ​កកស្ទះចរាចរណ៍

​នៅក្នុង​រាជធានីភ្នំពេញ​គេកត់សំគាល់​ថានៅតំបន់ដែលមានផ្សារភាគច្រើន​តែងតែមានការកកស្ទះចរាចរណ៍ស្ទើរតែជារៀងរាល់ថ្ងៃជាពិសេសចាប់ពី​ស្តុប​ផ្សារដើមគរស្ថិតនៅក្បែរ​មហោស្រប​ចេនឡានិងនៅម្តុំផ្សារ​នាគមាស។

បទយកការណ៍៖ បញ្ហាក្នុងសង្គមដែលដោះស្រាយមិនទាន់ចប់ត្រូវបានគេបង្វែរការចាប់អារម្មណ៍

ក្នុងរយៈពេលចុងក្រោយនេះមានការបញ្ចេញខ្សែអាត់សំឡេងជាបន្តបន្ទាប់ដែលយុវជនមួយក្រុមយល់ឃើញថាជាសំឡេងរបស់លោក កឹម សុខា សន្ទនាជាមួយនឹងនារីម្នាក់។

បទយកការណ៍៖ ពលរដ្ឋខេត្តព្រះវិហារមួយក្រុមស្នាក់​នៅក្នុងវត្តមួយ​ជិតពីរឆ្នាំនៅ​ភ្នំពេញ​រង់ចាំ​ដំណោះស្រាយដីធ្លី

អង្គុយ​នៅ​ខាងមុខ​ទ្វារចូលព្រះវិហារនៅ​វត្ត​សាមគ្គី​រង្ស៊ី​ក្នុង​រាជធានី​ភ្នំពេញ ​អ្នកស្រី ចាន់ សុភា វ័យ​៤៤​ឆ្នាំ ​រៀបរាប់​ពី​ទុក្ខ​សោក​របស់អ្នក​ស្រី និង​ប្រជាពលរដ្ឋប្រមាណ​៥០​នាក់​ផ្សេង​ទៀត​មក​ពីស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​នេះ​។

បទយកការណ៍៖ ពលរដ្ឋដាក់ប័ណ្ណសំគាល់ខ្លួនដើម្បីយកប្រាក់កម្ចី ខណៈធនាគារជាតិថាខុសច្បាប់

ស្ថាប័នប្រាក់កម្ចីដែលពលរដ្ឋហៅថាអង្គការឬប្រតិបត្តិប្រាក់កម្ចី​មានការកើនឡើងច្រើន​នៅតាម​ជនបទ ហើយស្ថាប័នទាំងនោះផ្ដល់ប្រាក់កម្ចីគ្រប់ប្រភេទគ្រប់រូបភាពទៅតាមតម្រូវ​ការ​របស់ប្រជាពលរដ្ឋ​។

បទយកការណ៍៖ ទិន្នផលស្រូវប្រាំងរបស់កសិករនៅខេត្តសៀមរាបធ្លាក់ចុះ  

សំឡេង៖ “​ម្ចាស់វាថា​បាន​បួនការ៉ុងមិន​ដឹង​ជាបាន​ឬ​អីស្រូវពី​ខាង​នេះដល់ខាងនោះបានផលប្រ​ហែល​៤០%”។

នេះជាការត្អូញត្អែររបស់ប្រជាកសិកររស់នៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ស្រព​ពេល​ដែល​ប្រជាកសិករទាំងនោះកំពុង​មើលគ្រឿងចក្រច្រូតស្រូវដែលនៅសេសសល់ពីការស្កកក្រៀមស្វិត​ក្នុងស្រែ​​។

បទយកការណ៍៖ស្រ្តីក្នុងសេវាកំសាន្តមិនត្រឹមតែគេមិន​ឲ្យ​តម្លៃ​គឺថែម​ទាំង​រងនូវអំពើ​ហិង្សាទៀត

នារីប្រ​កប​របររកស៊ីផ្លូវភេទម្នាក់ដែល​មាន​ឈ្មោះហៅក្រៅថាផល្លី បាន​រៀ​ប​រាប់​ថា៖ “ខ្ញុំ​ចង់​ឲ្យគេទទួល​ស្គាល់ កុំ​ឲ្យពួកខ្ញុំ​រក​អ៊ីចឹងទៅ​កុំ​ឲ្យគេ​មក​ដេញធាក់ដេញ​ជេរ កុំឲ្យចាប់ ពួក​ខ្ញុំអត់មាន​មុខរបរអីធ្វើទេ…ឈររកច្រើនមាន​ប៉ូលិសមកជេរមកវាយ​ដំ ពួក​ជើងកាង កុំឲ្យ​ប៉ូលិសចាប់ បើ​ចាប់​គ្រាន់តែ​អប់​រំ​យើងអ៊ីចឹងទៅណា ឥឡូវចាប់ទៅព្រៃ​ស្ពឺទៀតណា”។

ប្រជាពលរដ្ឋរងចាំធ្វើស្លាកលេខម៉ូតូ

បទយកការណ៍៖ ការផ្ដល់សេវាកម្មធ្វើស្លាកលេខយានយន្តនៅតែធ្វើឲ្យពលរដ្ឋធុញទ្រាន់

ទោះបីជាមានការបញ្ជាពីនាយករដ្ឋមន្រ្តីនិងមានការកែសម្រួលច្រើនទាក់ទងនឹងការផ្ដល់សេវាកម្ម​រដ្ឋ​ជូនប្រជាជនដូចជាការធ្វើប័ណ្ណបើកបរ ការត្រួតពិនិត្យបច្ចេកទេសរថយន្ត និងការកាត់ឈ្មោះជាម្ចាស់​កម្មសិទ្ធិម៉ូតូនិងរថយន្តក៏ដោយ ក៏ប៉ុន្តែពលរដ្ឋនៅតែមានការធុញទ្រាន់នឹងភាពយឺតយ៉ាវនៃសេវាកម្មការធ្វើស្លាកលេខម៉ូតូវិញម្តង​។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលអះអាងថានឹងកែសម្រួលសេវាកម្មឲ្យបានល្អជាងនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ