
អាជ្ញាធរខេត្តកំពង់ឆ្នាំងបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការពាក់ព័ន្ធបទល្មើសនេសាទនិងទទួលទិញត្រីពីជនល្មើស
មន្ត្រីជំនាញខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្រោយប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបនាប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរបានបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការ ពាក់ព័ន្ធសំណុំរឿងប្រព្រឹត្តបទល្មើសនេសាទ និងទទួលទិញត្រីពីជនល្មើសនៅតំបន់បឹងទន្លេសាប។