
អ្នកអភិរក្សព្រៃសង្ឃរុក្ខាវ័ន ព្រមានពីការបាត់បង់សត្វជិតផុតពូជ
ប្រធានព្រៃសហគមន៍សង្ឃរុក្ខាវ័ន បានអះអាងថា ប្រសិនបើការដាក់អន្ទាក់ និងប្រមាញ់សត្វពីសំណាក់ជនល្មើសនៅតែបន្តកើតមានទៀត ប្រភេទសត្វជិតផុតពូជ និងសត្វប្រភេទកម្រ នឹងត្រូវបាត់បង់។
ប្រធានព្រៃសហគមន៍សង្ឃរុក្ខាវ័ន បានអះអាងថា ប្រសិនបើការដាក់អន្ទាក់ និងប្រមាញ់សត្វពីសំណាក់ជនល្មើសនៅតែបន្តកើតមានទៀត ប្រភេទសត្វជិតផុតពូជ និងសត្វប្រភេទកម្រ នឹងត្រូវបាត់បង់។
សហគមន៍មួយចំនួនឱ្យដឹងថា ការធ្វើវិសោធនកម្មច្បាប់ស្ដីពីព្រៃឈើ និងតំបន់ការពារធនធានធម្មជាតិ កំពុងដំណើរការដោយខ្វះធាតុចូលជាសាធារណៈ ខណៈសេចក្តីព្រាងច្បាប់នេះនិយាយអំពីអាជ្ញាបណ្ណបរបាញ់ និងដកចេញនូវពាក្យ «ជនជាតិភាគតិច»។
ក្រុមហ៊ុនជួញដូរសត្វស្វាមួយរបស់អាមេរិក បានឱ្យដឹងថា ករណីចោទប្រកាន់ពីបទជួញដូរសត្វព្រៃដោយខុសច្បាប់លើមន្ត្រីកម្ពុជា បានបណ្តាលឱ្យមានការពន្យារពេលក្នុងការនាំចេញសត្វស្វាក្ដាម ខណៈក្រសួងកសិកម្ម ក៏មិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយ ថាតើខ្លួនកំពុងចាត់វិធានការបន្ថែមទៀតលើករណីនេះ ឬយ៉ាងណានោះទេ ស្របពេលដែលអាជីវកម្មមួយនេះហាក់ចាប់ផ្តើមឡើងវិញ។
តំបន់ការពារធម្មជាតិ និងធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ដែលរួមមានព្រៃឈើ សត្វស្វា កេសរកូល (ផ្កាអ័រគីដេ) រួមនឹងខ្សាច់ នៅតែជាប្រភពចំណូលដ៏ពេញនិយមមួយ បើទោះបីជាមានការប្ដេជ្ញាទាំងឡាយ (និងការផ្ដល់មូលនិធិអន្តរជាតិ) ដើម្បីការពាររបស់អស់ទាំងនេះក៏ដោយ។
បណ្ដាញសហគមន៍ព្រៃឡង់ អះអាងពីករណីបទល្មើសចាប់យកស្វាចេញពីតំបន់ការពារមួយនេះកំពុងកើតឡើងរាល់ពេលពួកគេចុះល្បាត ហើយជនល្មើសទាំងនោះមិនទាន់ត្រូវបានអាជ្ញាធរចាត់វិធានការច្បាប់នៅឡើយទេ។
បើយោងតាមនាយកដ្ឋានយុត្តិធម៌សហរដ្ឋអាមេរិកបានឱ្យដឹងថា លោក ម៉ះផល គឺជាបុគ្គលម្នាក់ក្នុងចំណោម៨នាក់ផ្សេងទៀតដែលរងការចោទប្រកាន់ថាជា «ក្រុមអ្នករត់ពន្ធវានរសត្វអន្តរជាតិ» ក្នុងនោះក៏មានប្រធាននាយកដ្ឋាននៃរដ្ឋបាលព្រៃឈើកម្ពុជា ព្រមទាំងម្ចាស់ក្រុមហ៊ុន នាយកគ្រប់គ្រងទូទៅ និងបុគ្គលិក៤ នាក់ផ្សេងទៀតមកពីក្រុមហ៊ុន Vanny Resource និង Bio Research (ឈ្មោះក្រុមហ៊ុនចម្បងនៅហុងកុង) ដែលជាកន្លែងផ្គត់ផ្គង់សត្វស្វាបង្កាត់ពូជ។
ជីកព័ទ្ធជុំវិញចំណុចស្នូលនៃតំបន់ការពារ លេណដ្ឋានការពារសត្វព្រៃពីអ្នកប្រមាញ់ មានជម្រៅ ២ម៉ែត្រកន្លះ និងមានប្រវែង ១៧គីឡូម៉ែត្រ មិនទាន់សាងសង់រួចរាល់ទាំងស្រុងនោះទេ។ គម្រោងជីកលេណដ្ឋានដែលជាខែលការពារសត្វព្រៃនេះ នៅសេសសល់ប្រមាណ ១៥គីឡូម៉ែត្រទៀត ហើយវាមានភាពប្រកៀកប្រកិតគ្នារវាង «ផលប៉ះពាល់បរិស្ថាន និងគុណសម្បត្តិ» ផងដែរ។
ខណៈដែលការបរបាញ់សត្វត្រូវបានគេអនុវត្តជាយូរមកហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ការកើនឡើងនៃសម្ពាធពាណិជ្ជកម្ម និងវិធីសាស្រ្តនៃការបរបាញ់ដែលចំណាយតិច កំពុងធ្វើឱ្យសត្វព្រៃបាត់បង់លឿនជាងការកកើត ដែលប៉ះពាល់ដល់សុខភាពមនុស្ស និងព្រៃឈើ។
តុលាការខេត្តកោះកុង បានចោទប្រកាន់និងឃុំខ្លួនបុរស២នាក់ជាបណ្ដោះអាសន្នក្នុងពន្ធនាគារ ក្រោយពួកគេប្រើកាំភ្លើងបាញ់សម្លាប់សត្វព្រៃដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ នៅស្រុកថ្មបាំង ខេត្តកោះកុង។
មន្ត្រីមន្ទីរបរិស្ថានកំពុងសាកសួរបុរស២នាក់ ក្រោយប្រើកាំភ្លើងបាញ់សម្លាប់សត្វព្រៃ នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម