
បទសម្ភាសន៍៖ តើការប្តឹងអ្នកនយោបាយអំពីកិច្ចការបោះឆ្នោតទៅតុលាការជាឧបសគ្គសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣?
ក្រោយពីមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ទើបតែបញ្ចប់ប៉ុន្មានខែមុននេះ គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ បានចាប់ដៃគ្នា ឈរលើមូលដ្ឋានតស៊ូមតិរួម ក្នុងការជំរុញឱ្យគណបក្សកាន់អំណាចយូរជាងគេ ធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត និងលំហសិទ្ធិនយោបាយឡើងវិញ ក្រោយពួកគេរកឃើញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ មានភាពចម្រូងចម្រាស់យ៉ាងច្រើន។