អាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ជូនជនបរទេស៤នាក់ទៅតុលាការករណីបង្ខាំងមនុស្សខុសច្បាប់
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបញ្ជូនជនបរទេសចំនួន៤នាក់ រួមមាន ជនជាតិចិន២នាក់ និងបង់ក្លាដែស២នាក់ ទៅតុលាការ ក្រោយស្រាវជ្រាវឃើញថា ពួកគេបានចាប់ពង្រាត់និងបង្ខាំងមនុស្សដោយខុសច្បាប់នៅកាស៊ីណូមួយកន្លែងក្នុងក្រុងប៉ោយប៉ែត។