
រដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ
រដ្ឋសភា នៅព្រឹកថ្ងៃពុធនេះ បានអនុម័តគាំទ្រទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពី «សុវត្ថិភាពម្ហូបអាហារ» ដោយសំឡេង១០២សំឡេង ខណៈមន្ត្រីរដ្ឋាភិបាលអះអាងថា សេចក្ដីព្រាងច្បាប់នេះមានសារៈសំខាន់សម្រាប់ការពារសុខុមាលភាព និងអាយុជីវិតប្រជាពលរដ្ឋ។