តុលាការកោះហៅមន្ត្រីរដ្ឋាភិបាលដែលប្ដឹងលោក សម រង្ស៊ី ទៅសាកសួរ
តុលាការភ្នំពេញកោះហៅមន្រ្តីរដ្ឋាភិបាលមួយរូបដើម្បីសាកសួរពីករណីប្ដឹងប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ពីរឿងនិយាយ Likes នៅលើហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី។ ក្នុងដីកាកោះចុះថ្ងៃទី១៦ ខែមីនា ព្រះរាជអាជ្ញារងលោក សៀង សុខ កោះអញ្ជើញលោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យចូលបំភ្លឺនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក ដើម្បីសួរពីដំណើររឿងប្ដឹង លោក សម រង្ស៊ី អំពីការផ្សាយព័ត៌មានលើហ្វេសប៊ុកកាលពីថ្ងៃទី៩ ខែមីនា។