
ចំនួនអ្នកស្លាប់ដោយការបាក់ស្ពាននៅឥណ្ឌា កើនឡើងដល់១៣៤នាក់ ខណៈប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនកំពុងបន្ត
ចំនួនអ្នកស្លាប់ដោយសារការបាក់ស្ពាននៅរដ្ឋហ្គូចារ៉ាត់ (Gujarat) ក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ១៣៤នាក់។ នេះបើតាមមន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានប្រាប់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទនេះ។