ប្រធានាធិបតី​តៃវ៉ាន់ ​អ្នកស្រី ឆៃ យីងវិន (Tsai Ing-wen) ជួប​ពិភាក្សា​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធសភា​បារាំង ដើម្បីស្វែងរកជំនួយផ្នែកនយោបាយ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។

តៃវ៉ាន់​ស្វែងរក​ការ​គាំទ្រ​ពី​បណ្ដា​ប្រទេស​នានា​ បន្ទាប់​ពី​រង​ការ​យាយី​ដោយ​ចិន

ប្រធានាធិបតី​តៃវ៉ាន់ ​អ្នកស្រី Tsai Ing-wen បានថ្លែងប្រាប់មន្រ្តីជាន់ខ្ពស់បារាំងនិងអូស្ត្រាលីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ថាតៃវ៉ាន់នឹងព្យាយាមធ្វើការជាមួយរដ្ឋាភិបាលនៃបណ្ដា​ប្រទេស​ប្រជាធិបតេយ្យនានា ក្នុងការធានាឱ្យបាននូវសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

យុទ្ធនាការ​ឃោសនា​តាម​អនឡាញ​របស់​បេក្ខជន​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុន ត្រូវគេ​ហ៊ែក

ក្រុម​ឃោសនា​បោះ​ឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុន បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​ថា ពួកគេ​បាន​ក្លា​ទៅ​ជា​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ក្រុម​ហ៊ែកឃ័រ ដែល​ចូល​លុប​ចោល​យុទ្ធនាការ​ឃោសនា​របស់​ពួកគេ​តាម​ប្រព័ន្ធ​អនឡាញ​ជាង ១​ថ្ងៃ​មុន​ប្រជាពលរដ្ឋ​សម្រេច

រដ្ឋាភិបាល​សម្រេច​ផ្លាស់ប្តូរឯក​អគ្គរាជ​ទូត​កម្ពុជា​២រូប

ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ ដោយ​សម្រេច​ផ្លាស់​ប្តូរ​ឯក​អគ្គរាជ​ទូត២រូប​ ​​ឲ្យ​វិលត្រឡប់​មក​ប្រទេស​​កម្ពុជាវិញនិង​ដាក់មន្រ្តី​នៅ​ក្រសួងការបរទេស​បំពេញតំណែង​នោះ។​ ក្នុងព្រះ​រាជ​ក្រឹត្យ​ដាច់​ដោ​យ​ឡែក​​ចុះថ្ងៃ​ទី១១ខែ​មករា ​ ​​ព្រះមហាក្សត្រ​កម្ពុជា ព្រះ​បាទ​បរម​នាថ​នរោត្តម សីហ​មុនី បាន​ត្រាស់​បង្គាប់​ឲ្យ​រដ្ឋាភិបាល​ផ្លាស់​ប្តូរឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​និង​បារាំង។ ​ឯក​អគ្គ​រាជ​ទូត​​ប្រចាំ​ប្រទេស​ម៉ាឡេស៊ីព្រះ​អង្គម្ចាស់​អរុណរស្មី ​ត្រូវ​ផ្លាស់​ជំនួស​ដោយ​លោក​ស្រី រត្ន ម៉ានីនិង​ឯក​​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំងនិង​ជាឯក​​អគ្គរាជទូត​តែង​តាំង​នៅ​ប្រទេសអេស្ប៉ាញ អ៊ីតាលី ព័រ​ទុយ​ហ្គាល់ ក្រិច បុរី​អង់​ដ័រ និង ស៊ីប្រ ​លោក នុត ណារ៉ាង ត្រូវ​ផ្លាស់​ជំនួស​ដោយ​លោក ចែម វី​ឌ្យ៉ា។

កងកម្លាំង​ចម្រុះ​បែលហ្សិក និង​បារាំង​ចូល​រួម​ក្នុង​ប្រតិបត្តិការ​កាល​ពី​ម្សិលមិញ (រូបពី BBC)

បែលហ្ស៊ិកបន្តតាមប្រមាញ់អ្នកពាក់ព័ន្ធការវាយប្រហារទីក្រុងប៉ារីសក្រោយពី​ជនសង្ស័យម្នាក់ត្រូវបានសម្លាប់

នគរបាលបែលហ្ស៊ិក និងបារាំងបានបើកការតាមប្រមាញ់ធំមួយដើម្បីស្វែងរកជនសង្ស័យជាប់ពាក់ព័ន្ថនឹងការវាយប្រហារទីក្រុងប៉ារីសកាលពីឆ្នាំមុន បន្ទាប់ពីជនសង្ស័យម្នាក់ត្រូវបានសម្លាប់កាលពីម្សិលមិញ។ ភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា កាលពីម្សិលមិញ នគរបាលបែលហ្ស៊ិក និងបារាំងបានបើកប្រតិបត្តិការរួមគ្នាមួយប្រឆាំងនឹងភេរវកម្មជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅទីក្រុងកាលពីថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០១៥។ ក្នុងប្រតិបត្តិការនោះ ជនសង្ស័យម្នាក់ត្រូវបានសម្លាប់ ហើយនគរបាល៤នាក់បានរងរបួស។

កម្មករ​ខ្មែរ​៥នាក់សារ​ភាព​ថា​រំលោភជនជាតិ​បារាំង​នៅក្នុងប្រទេស​ថៃ​

ក្រសួងការបរទេសកម្ពុជាឲ្យដឹងថាកម្មករខ្មែរនេសាទ៥នាក់ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួនសង្ស័យជាប់ពាក់ព័ន្ធករណីរំលោភស្រ្តីជនជាតិបារាំង បានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តអំពើទាំងនោះមែន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ