
អ្នកមានជម្លោះដីធ្លីថាសាលារាជធានីព្រមប្រគល់ដីឲ្យអ្នកភូមិបឹងកក់វិញ២២គ្រួសាទៀត
តំណាងអ្នកភូមិបឹងកក់មួយរូបអះអាងថា សាលារាជធានីភ្នំពេញ បានសម្រេចប្រគល់ដីឲ្យពលរដ្ឋវិញចំនួន ២២គ្រួសារ បន្ថែមទៀត មុនពិធីចូលឆ្នាំខ្មែរមកដល់ក្រោយពីអ្នកភូមិតវ៉ាជិត១០ឆ្នាំ។
លោក ច័ន្ទ ពុទ្ធិស័ក្តិ តំណាងអ្នកតវ៉ា នៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឲ្យវីអូឌី(VOD)ដឹងនៅថ្ងៃទី១០ ខែមេសានេះថា នៅថ្ងៃទី៩ម្សិលមិញនេះ សាលារាជធានីភ្នំពេញ បានអនុញាតិឲ្យពលរដ្ឋដែលតវ៉ារឿងដីធ្លី ចាប់ឆ្នោតទទួលយកដីឡូត៍ ដែលពួកគេរស់នៅយូរមកហើយនោះ ធ្វើជាកម្មសិទ្ធិវិញ។