
ពលរដ្ឋនៅសង្កាត់ជើងឯក ស្នើអាជ្ញាធររាជធានីភ្នំពេញពន្លឿនការផ្ដល់ប្លង់កម្មសិទ្ធិដីធ្លីដល់ពួកគាត់
ប្រជាពលរដ្ឋប្រមាណ៤០នាក់ តំណាងឱ្យជាង៨០គ្រួសារ រស់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ នៅថ្ងៃពុធនេះ បាននាំគ្នាទៅប្រមូលផ្ដុំនៅមុខរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជំរុញដល់អាជ្ញាធរពន្លឿនការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ ខណៈពួកគាត់បារម្ភពីការបណ្ដេញចេញដោយបង្ខំ។