
អគ្គិសនីកម្ពុជា (EDC) ទទួលបានដីជាង៧ហិកតានៅបឹងតាមោក
រដ្ឋាភិបាលបានបន្តផ្តល់ដីបឹងតាមោក ឱ្យស្ថាប័នរដ្ឋ និងបុគ្គលឯកជន ក្នុងនោះបានផ្ដល់ផ្ទៃដីជាង ៧ហិកតា ទៅឱ្យអគ្គិសនីកម្ពុជា (EDC)។
រដ្ឋាភិបាលបានបន្តផ្តល់ដីបឹងតាមោក ឱ្យស្ថាប័នរដ្ឋ និងបុគ្គលឯកជន ក្នុងនោះបានផ្ដល់ផ្ទៃដីជាង ៧ហិកតា ទៅឱ្យអគ្គិសនីកម្ពុជា (EDC)។
ប្រជាពលរដ្ឋប្រមាណ៤០នាក់ តំណាងឱ្យ២៥០គ្រួសារ រស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បាននាំគ្នាដាក់ញត្តិនៅតាមស្ថាប័នរដ្ឋចំនួន៣ជាថ្មីទៀត ដើម្បីជំរុញឱ្យមានដំណោះស្រាយជូនពួកគេ ដោយគ្មានការបណ្តេញចេញពីលំនៅឋានទាំងបង្ខំ។
ក្រុមអ្នកការពារសិទ្ធិមនុស្ស កត់សម្គាល់ថា ក្នុងឆ្នាំ២០២២នេះ ការរំលោភបំពានដីធ្លីនៅតែបន្តកើនឡើងរាលដាលដល់តំបន់ជនជាតិដើមភាគតិចរស់នៅ ជាប់ព្រំដែនវៀតណាមនិងថៃ បង្កផលប៉ះពាល់ដល់សិទ្ធិរស់រានមានជីវិត និងសិទ្ធិសេដ្ឋកិច្ច ដែលការពារដោយរដ្ឋធម្មនុញ្ញ។
ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោកជាង ៧០នាក់ បានប្រមូលផ្តុំគ្នានៅក្នុងសង្កាត់សំរោង រាជធានីភ្នំពេញ ដើម្បីទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការអភិវឌ្ឍន៍នៅនឹងកន្លែង ហើយផ្តល់ប្លង់កម្មសិទ្ធិដីធ្លី និងធ្វើលិខិតអត្រានុកូលដ្ឋានជូនពួកគេឱ្យបានស្របច្បាប់។
រដ្ឋាភិបាល តាមរយៈអនុក្រឹត្យមួយបានកាត់ផ្ទៃដីបឹងតាមោក ក្នុងរាជធានីភ្នំពេញ ទំហំ៦៧ហិកតា ឱ្យទៅអ្នកជំនួញមួយរូបដែលត្រូវបានស្គាល់ថាមានទំនាក់ទំនងជាមួយនឹងកូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
យោងតាមកិច្ចព្រមព្រៀងរបស់រដ្ឋជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ ដែលត្រូវបានបង្ហាញនៅក្នុងឯកសារផ្លូវការ បានឱ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍រាម ស្ថិតក្នុងចំណោមអ្នកទទួលផលចុងក្រោយនៃការធ្វើអនុបយោគដីឯកជនរបស់រដ្ឋ។
ប្រជាពលរដ្ឋប្រហែល៤០នាក់ រស់នៅជាប់បឹងតាមោក ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បាននាំគ្នាតវ៉ាប្រឆាំងអាជ្ញាធរខណ្ឌដែលចុះរុះរើកន្លែងចិញ្ចឹមត្រីរបស់ពួកគាត់នៅលើផ្ទៃបឹងតាមោក ខណៈជម្លោះដីធ្លីមិនទាន់បានដោះស្រាយចប់នៅឡើយ។
ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រកាសជំហរមិនទទួលយកការដោះដូរដីទៅទីតាំងថ្មី ខណៈអាជ្ញាធរឱ្យពួកគេបំបែកជាក្រុមតូចៗ ដើម្បីជួបពិភាក្សាជាមួយអាជ្ញាធរក្នុងការរកដំណោះស្រាយរឿងដីធ្លី។
នៅក្នុងអនុក្រឹត្យដែលបង្ហាញពីការផ្ទេរដីរដ្ឋ បង្ហាញថា ដីបឹងតាមោក ២កន្លែងទៀតត្រូវបានផ្ទេរទៅឱ្យកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និងបុគ្គលម្នាក់ទៀត។
មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិយាយថា ការអភិវឌ្ឍបឹងតាមោកនៅភាគខាងជើងរាជធានីភ្នំពេញ មានអាទិភាពខ្ពស់ជាងការអភិរក្ស ដោយបន្ថែមថាមានតែបឹងដូចជាបឹងទន្លេសាបទេដែលមានតម្លៃក្នុងការអភិរក្ស។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម