
យុវជននិងសង្គមស៊ីវិលស្នើរដ្ឋាភិបាលទប់ស្កាត់ការកាប់ឈើនិងទន្ទ្រានដីក្នុងតំបន់ព្រៃឡង់
ក្រុមយុវជននិងសង្គមស៊ីវិលដែល «ជិះកង់ ៦០០គីឡូម៉ែត្រ ដើម្បីបរិស្ថាន» ស្នើរដ្ឋាភិបាលពង្រឹងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានយកដីក្នុងតំបន់ព្រៃឡង់ ក្រោយពួកគេបានប្រទះឃើញកំណាត់ឈើជាច្រើនតំបន់ក្នុងព្រៃឡង់ អំឡុងពេលធ្វើយុទ្ធនាការជិះកង់រយៈពេលជិត១០ថ្ងៃនេះ ។