
យុវជនបារម្ភជំនន់ទឹកភ្លៀង ខណៈបឹងធម្មជាតិក្នុងរាជធានីភ្នំពេញនៅតែបន្តលុប
បឹងធម្មជាតិធំៗមួយចំនួននៅរាជធានីភ្នំពេញ ក្នុងនោះរួមមានបឹងកក់ បឹងជើងឯក បឹងទំពុន និងបឹងតាមោក ជាដើម ត្រូវបានគេមើលឃើញថា ជាកន្លែងស្តុកទឹកស្អុយ និងរំដោះទឹកដែលហូរចេញពីទីក្រុងអំឡុងពេលភ្លៀងធ្លាក់នារដូវវស្សា។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បឹងទាំងនោះត្រូវបានរដ្ឋាភិបាលកាត់ប្រគល់ឱ្យក្រុមហ៊ុន បុគ្គលមានអំណាច និងស្ថាប័នរដ្ឋ ដើម្បីសាងសង់អគារនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។