
លោក ហ៊ុន សែន ថាការផ្អាកបុណ្យអុំទូកដោយសារលោកមិនអាចគ្រប់គ្រងសភាពការណ៍មនុស្សច្រើនក្នុងពេលតែមួយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញ នៅឆ្នាំនេះ មិនមែនដោយសារតែរាជរដ្ឋាភិបាលអស់ថវិកាដូចការវិភាគរបស់ជនមួយចំនួននោះទេ ប៉ុន្តែដោយសារកត្តាផ្សេងៗ ដូចជា ជំងឺកូវីដ-១៩មិនទាន់បាត់ទាំងស្រុង និងកម្ពុជាត្រូវមានភារៈទទួលភ្ញៀវបរទេសរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលលោក ហ៊ុន សែន ថាលោកមិនអាចលៃលកពេលវេលាដើម្បីគ្រប់គ្រងសភាពការណ៍ដែលមានមនុស្សច្រើននៅក្នុងពេលតែមួយបាននោះឡើយ។