
ភរិយារបស់ម្ចាស់បុរី វីអាយភី (VIP) ត្រូវបានចាប់ខ្លួនពីបទចេញសែកស្អុយ
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យដឹងថា ភរិយារបស់ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន បុរី វីអាយភី (VIP) ដែលមានវិវាទជាមួយអតិថិជន ត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងករណីចេញសែកស្អុយ។