
សហភាពអឺរ៉ុបដាក់ទណ្ឌកម្មថ្មីលើប្រទេសបេឡារុស ជុំវិញការគាំទ្រដល់រុស្ស៊ី
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von der Leyen បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា សហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មថ្មីទាំងឡាយលើប្រទេសបេឡារុស ស្របពេលដែលខ្លួនបន្តដាក់សម្ពាធលើប្រទេសរុស្ស៊ី ឱ្យបញ្ចប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន និងពង្រីកការចាត់វិធានការលើប្រទេសទាំងឡាយណាដែលផ្ដល់ការគាំទ្រដល់រុស្ស៊ី។