
គណបក្សភ្លើងទៀនរក្សាជំហរចូលរួមប្រជែងការបោះឆ្នោតឆ្នាំ២០២៣
ស្របពេលមានភាពស្រពេចស្រពិលថា គណបក្សភ្លើងទៀនមិនដឹងត្រូវដើរតាមផ្លូវណា ពីពេលនេះទៅមុខទៀត មន្រ្តីជាន់ខ្ពស់គណបក្សនេះ បានកែប្រែគោលជំហរជាថ្មីវិញ នៅបន្ទាប់ពីសប្តាហ៍មុននេះ ហាក់បង្ហាញជំហរ ក្នុងការបោះបង់សិទ្ធិចូលរួមបោះឆ្នោតថ្នាក់ជាតិខាងមុខ ប៉ុន្តែលើកនេះ មន្រ្តីជាន់ខ្ពស់របស់បក្សក្រៅរដ្ឋាភិបាលមួយនេះ បានប្តេជ្ញាថាខ្លួនបានរក្សាជំហរទាំងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តឡើងវិញហើយ ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ បើទោះជាកំពុងជួបព្យុះភ្លៀងក្តី។