
របាយការណ៍រកឃើញថាកម្មកររោងចក្រនិងកសិករកម្ពុជារងសម្ពាធសេដ្ឋកិច្ចនិងបំណុលកាន់តែច្រើន
យោងតាមរបាយការណ៍ដែលចេញជាបន្តបន្ទាប់ដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យទីក្រុងឡុងដ៍ Royal Holloway, University of London ស្ដីពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា បានរកឃើញថា ទាំងកម្មករនៅក្នុងរោងចក្រកាត់ដេរ និងអ្នករស់នៅតាមជនបទ បច្ចុប្បន្នរងនូវសម្ពាធកាន់តែច្រើន។