
បាក់ស្ពាននៅប៉ាគីស្ថាន និស្សិត៥នាក់ស្លាប់ ១២នាក់ទៀតបាត់ខ្លួន
និស្សិតយ៉ាងតិច ៥នាក់ បានស្លាប់ ហើយ ១២នាក់ទៀតកំពុងបាត់ខ្លួនចាប់តាំងពីថ្ងៃម្សិលមិញម៉្លេះ បន្ទាប់ពីស្ពានមួយបានបាក់នៅតំបន់ទេសចរណ៍មួយស្ថិតនៅរដ្ឋកាស្មៀររបស់ប៉ាគីស្ថាន។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារ AFP ដែលបានដកស្រង់សម្ដីប៉ូលិសប៉ាគីស្ថាន។