
រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើដំណើរទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ា ស្របពេលអំពើហិង្សាក្នុងតំបន់កើនឡើង
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) នៅថ្ងៃអាទិត្យម្សិលមិញនេះ បានទៅដល់ប្រទេសអេហ្ស៊ីប ជាការចាប់ផ្តើមនៃដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលដែលអំពើហិង្សាមានការផ្ទុះឡើងខ្លាំងនៅអ៊ីស្រាអែល និងប៉ាឡេស្ទីន។