
ប្រទេស៥នៅអាស៊ានបញ្ចាំងរឿង «ប៉ុបពីទៅហូលីវូដ»
ចាត់ទុកជាការចាប់អារម្មណ៍មួយថ្មី បន្ទាប់ពីក្រុមផលិតកររឿង «ប៉ុបពីទៅហូលីវូដ» បានប្រកាសឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃ២៩ ខែមេសាថា ប្រទេស៥នៅក្នុងតំបន់អាស៊ានបានសម្រេចកុងត្រាទទួលយករឿងនេះ ទៅដាក់បញ្ចាំងនៅក្នុងប្រទេសរបស់ពួកគេនៅតាមរោងកុន។ យ៉ាងណាមិញ ក្រុមផលិតករដដែល ហាក់មិនសូវទុកចិត្តថារឿងមួយនេះនឹងទទួលបានការគាំទ្រខ្លាំងក្លានៅក្នុងប្រទេសកម្ពុជាខ្លួងឯងនោះឡើយ។