
អង្គការណាតូ និងមេដឹកនាំពិភពលោក នឹងជួបប្រជុំគ្នានៅថ្ងៃនេះ ក្រោយប៉ូឡូញថារ៉ុក្កែតដែលផលិតនៅរុស្ស៊ីសម្លាប់មនុស្ស២នាក់
អង្គការណាតូ (NATO) និងមេដឹកនាំពិភពលោក នឹងជួបប្រជុំគ្នានៅថ្ងៃពុធនេះ បន្ទាប់ពីគ្រាប់រ៉ុក្កែតផលិតនៅរុស្ស៊ីបានធ្លាក់ទៅលើប្រទេសប៉ូឡូញដែលជាសមាជិករបស់អង្គការ NATO និងបានសម្លាប់មនុស្ស២នាក់ ដោយបារម្ភថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន អាចផ្ទុះឡើងលើព្រំដែនរបស់ខ្លួន[ប៉ូឡូញ]។